ក្តាជម្រុញផ្សេងៗសម្រាប់ការធ្វើវិនិយោគបរទេសក្នុងប្រទេសកម្ពុជា

សេចក្តីផ្តើម

ជាងមួយទស្សវត្សរ៍មុន ប្រទេសកម្ពុជាបានកត់ត្រាអត្រាលូតលាស់ពិតប្រាកដជាមធ្យមចំនួន1 ៧.៧%។2 ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥3 ប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងសាកលលោក។ ការវិនិយោគផ្ទាល់ពីបរទេស(FDI)4 គឺជាកក្តារួមចំណែកមួយដ៏សំខាន់សម្រាប់ភាពរីកចម្រើននេះ។5 ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយសារតែវិបត្តិនៃការរាតត្បាតជម្ងឺកូវីដ។6 តែទោះយ៉ាងណា អ្នកវិភាគបានប៉ាន់ប្រមាណថានឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវិញនៅឆ្នាំ២០២១។7

សំណង់អាគារនៅក្នុងខេត្តព្រះសីហនុ។ ថតរូបដោយ Sim Kimhort តាមរយៈ Unsplash.

សំណង់អាគារនៅក្នុងខេត្តព្រះសីហនុ។ ថតរូបដោយ Sim Kimhort តាមរយៈ Unsplash.

១- កក្តាកំណត់នយោបាយភូមិសាស្រ្តនិងវិស័យពាក់ព័ន្ធផ្សេងៗ

កក្តាកំណត់នយោបាយភូមិសាស្រ្ត

ប្រទេសកម្ពុជាជាប្រទេសស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ទន្លេមេគង្គ ដែលបង្កឲ្យមានជម្លោះផលប្រយោជន៍ពាក់ព័ន្ធនឹងធនធានជលផល។ តួអង្គសំខាន់ៗដែលដើរតួនៅក្នុងតំបន់រួមមាន ប្រទេសវៀតណាម ថៃ ចិន និងសហរដ្ឋអាមេរិក។ យោងតាមធនាគារជាតិកម្ពុជា នៅឆ្នាំ២០១៩ ៤២%នៃវិនិយោគផ្ទាល់ពីបរទេស គឺចេញប្រភពមកពីប្រទេសចិន បន្ទាប់មកប្រទេសកូរ៉េខាងត្បូង (១១%)​ ប្រទេសវៀតណាម (៧%) ប្រទេសជប៉ុននិងសាំងហ្គាពួរ (៦%ម្នាក់) ដូចបង្ហាញជូននៅក្នុងរូបក្រាហ្វិចទី១។8 ចំនួនវិនិយោគផ្ទាល់ពីបរទេស
ដែលត្រូវបានឯកភាពជារឿយៗបង្ហាញតួរលេខខុសប្លែកគ្នាទៅតាមផ្នែកខ្លះៗ (សូមើលរូបក្រាហ្វិចទី២) ដោយសារតែការវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានឯកភាពក៏មានរួមបញ្ចូលគម្រោងទាំងឡាយដែលអាចនិយាយបានថាមិនទាន់បា នចេញជាលទ្ធផលពេញលេញ។ សូមមើលនៅក្នុងតារាង១និង២នៅក្នុងឧបសម្ព័ន្ធ១ ដែលបង្ហាញអំពីទំហំថវិកាវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ដែលមានភាពខុសប្លែកគ្នាពីចន្លោះ៣.៥កោដដុល្លារទៅ៣.៧កោដលានដុល្លារអាមេរិក។9

ក្រាហ្វិចទី១៖ ភាគរយនៃលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ទៅតាមប្រទេស(ឆ្នាំ២០១៩)  

ក្រាហ្វិចទី២៖ វិនិយោគផ្ទាល់ពីបរទេសដែលទទួលបានការឯកភាពតាមប្រទេស(ឆ្នាំ១៩៩៤-២០១៩) 

ប្រទេសចិនគឺជាប្រទេសវិនិយោគបរទេសដ៏ធំបំផុតជាងគេសម្រាប់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣10 មកម្លេះ និងជាដៃគូសម្ព័ន្ធនយោបាយជាមួយគ្នាដ៏សំខាន់ផងដែរ។ ចាប់តាំងពីមានការចាប់ផ្តើមទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្នរវាងចិននិងកម្ពុជាក្នុងឆ្នាំ២០០៦11 មក វាបានក្លាយជា”ភាពជាដៃគូសហការគ្នាជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ” ដែលត្រូវបានគាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលជាផ្នែកមួយនៃគម្រោងគំនិតផ្តួចផ្តើមផ្លូវថ្នល់និងខ្សែក្រវាត់ (BRI)។12

ផ្ទុយទៅនឹងគោលការណ៍វិនិយោគជាសាកលរបស់ខ្លួន13 ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់នៅចន្លោះឆ្នាំ២០១៥និង២០១៩។14 ចំនួនទឹកប្រាក់៨៦០លានដុល្លារអាមេរិកនៃវិនិយោគបរទេសចិនត្រូវបានឯកភាពក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២០។15 ប្រទេសចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលមានទំហំទឹកប្រាក់ពាណិជ្ជកម្មសរុបរហូតដល់៨.៥៣កោដដុល្លារអាមេរិកក្នុងឆ្នាំ២០១៩16 ដែលចំនួនទំហំទឹកប្រាក់សរុបត្រូវបានកំណត់រវាងភាគីទាំងពីរគឺមានចំនួន១០កោដដុល្លារអារមិកនៅឆ្នាំ២០២៣។17 បន្ថែមពីលើនេះគម្រោងទាំងឡាយដែលបានជំនួយពីចិនត្រូវបានអនុវត្តដោយក្រុមហ៊ុនចិនខ្លួនឯងផងដែរ។18

ប្រទេសកម្ពុជាមិនមែនជាប្រទេសគោលដៅដ៏ទាក់ទាញមួយសម្រាប់ការវិនិយោគផ្ទាល់ពីប្រទេសអាមេរិកនោះទេ។ ទោះបីយ៉ាងណាក៏ដោយ មានក្រុមហ៊ុនអាមរិកមួយចំនួនក៏បានកំពុងបន្តការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ និងបានរក្សាភាពជាដៃគូសម្រាប់តំបន់មេគង្គជាមួយនិងអាមេរិក(ឆ្នាំ២០២០) ដែលបានសន្យាថានឹងបង្កើតវិនិយោគថ្មីៗសំខាន់ៗថែមទៀតទៀងនៅក្នុងតំបន់នេះ។19 បន្ថែមពីនេះក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍអន្តរជាតិថ្មីរបស់សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយកម្ចីក្នុងចំនួនទឹកប្រាក់រាប់លានដុល្លារដើម្បីបង្កើនលទ្ធភាពសេវាកម្មផ្នែកហិរញ្ញវត្ថុផងដែរ។20

វិស័យពាក់ព័ន្ធផ្សេងៗទៀត

ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាផ្តោតសំខាន់ទៅលើផ្នែកសំណង់និងអចលនៈទ្រព្យ ផលិតផលមិនមែនសំលៀកបំពាក់ ផលិតផលសំលៀកបំពាក់ និងសេវាកម្មផ្សេងៗទៀត។21 វិស័យទេសចរណ៍កាលពីមុនធ្លាប់ជាវិស័យលំដាប់ថ្នាក់ខ្ពស់ទីពីរ ប៉ុន្តែក្រោយមកត្រូវបានរងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែជម្ងឺរាតត្បាតកូវីដ។22 ធនាគារពិភពលោកបានរាយការណ៍នូវចំនួនទឹកប្រាក់សរុបចំនួន១.៧៥កោដដុល្លារអាមេរិកនៅក្នុងការវិនិយោគដែលត្រូវបានឯកភាពគ្នាក្នុងឆ្នាំ២០២០23 ថ្វិត្បិតតែក្នុងរយៈពេល៧ខែដំបូងមានត្រឹមតែចំនួន២៥លានដុល្លារអាមេរិកដែលត្រូវបានឯកភាពក៏ដោយ។24

ជម្ងឺរាតត្បាតបានបង្កការប៉ះពាល់ទៅដល់ការធ្វើវិនិយោគផ្នែកសំណង់និងអចលនៈទ្រព្យ ប៉ុន្តែវាបានបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យផលិតផលមិនមែនសំលៀកបំពាក់។25 សូមើលក្នុងតារាង៣-៦ ក្នុងឧបសម្ព័ន្ធ១សម្រាប់ឧទាហរណ៍អំពីសហគ្រាស្គទាំងឡាយដែលបានធ្វើវិនិយោគនៅក្នុងវិស័យធំៗរបស់ប្រទេសកម្ពុជា។

កម្មករសំណង់កំពុងឋិតនៅលើអាគារក្នុងរាជធានីភ្នំពេញ។​ ថតរូបដោយ Jeanne Crump តាមរយៈ Unsplash.

II- ក្របខ័ណ្ឌច្បាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីថ្នាក់តំបន់ និងការផ្តល់ជំនួយកម្ចី

ក្រខ័ណ្ឌច្បាប់

ជារួម ប្រទេសកម្ពុជាគឺជាប្រទេសដែលមានការទាក់ទាញសម្រាប់វិនិយោគិនបរទេស។ វិស័យភាគច្រើនគឺមានការបើកចំហរសម្រាប់ភាពជាម្ចាស់កម្មសិទ្ធិបរទេសតាមរយៈការវិនិយោគផ្ទាល់ពីបរទេសហើយប្រទេសកម្ពុជាប្រកាន់របបវិនិយោគបែបសេរីដែលឈានដល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនប្រភេទព្រមទាំងការផ្តល់ជំនួយប្រាក់កម្ចីបរពីទេសផងដែរ។

ទោះបីមានក្របខ័ណ្ឌច្បាប់ដើម្បីគាំទ្រវិនិយោគផ្ទាលពីបរទេសក៏ដោយក្របខ័ណ្ឌច្បាប់ទាំងនោះពុំទាន់មានភាពច្បាស់លាស់នៅឡើយទេ។ បន្ថែមពីលើនេះថ្វិត្បិតមានក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មតាមផ្លូវច្បាប់ក៏ដោយ ក្នុងការអនុវត្តជាក់ស្តែងគឺនៅមានកម្រិតនៅឡើយ
និងពុំមានព័ត៌មានគ្រប់គ្រាន់នៅក្នុងវិស័យសាធារណៈស្តីពីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មទេ។26

មានរបាយការណ៍ខ្លះបញ្ជាក់ថាវិនិយោគិនពុំមានទំនុកចិត្តគ្រប់គ្រាន់ទៅលើប្រព័ន្ធតុលារកម្ពុជាទេ27 ហេតុដូច្នេះហើយពួកគេចង់ដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការផ្សះផ្សា ការចចារគ្នាជាងដោយមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្មក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬសភាពាណិជ្ជកម្មកម្ពុជា។28

១- ច្បាប់ស្តីពីវិនិយោគ(ឆ្នាំ១៩៩៤ ធ្វើវិសោធនកម្មឆ្នាំ២០០៣) សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ(ឆ្នាំ២០២១)

ច្បាប់ស្តីពីការវិនិយោគរបស់ប្រទេសកម្ពុជាបានបញ្ញត្តិលើការឯកភាពសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស29 និងផ្តល់ការលើកទឹកចិត្តទៅដល់គម្រោងវិនិយោគទាំងឡាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈការបន្ធូរបន្ថយពន្ធនិងការលើកលែងពន្ធនាំចូល។30  ច្បាប់នេះបានផ្តល់សិទ្ធិសេរីភាពដល់វិនិយោគិនក្នុងការទិញនិងផ្ញើរូបិយវត្ថុបរទេសពីស្រុកក្រៅដោយសេរីដើម្បីរួមផុតពីកាតព្វកិច្ចហិរញ្ញវ ត្ថុពាក់ព័ន្ធនឹងការធ្វើវិនិយោគរបស់ខ្លួន។ កាន់តែ31 សំខាន់ គឺច្បាប់នេះបានធានាថាវិនិយោគបរទេសនឹងទទួលបានលក្ខខណ្ឌស្មើគ្នាឬដូចគ្នា ទៅនឹងការវិនិយោគក្នុងស្រុកផងដែរ តែក្រុមហ៊ុនកាន់កាប់ដោយបរទេសនោះប្រហែលមិនអាចកាន់កាប់ឬធ្វើជាម្ចាស់កម្មសិទ្ធិលើដីធ្លីបានទេ។32 មាត្រាទី២០នៃច្បាប់នេះបានចែងអំពីដំណោះស្រាយវិវាទផងដែរ។33

អាគារការិយាល័យនៅក្នុងរាជធានីភ្នំពេញ។ ថតរូបដោយ Vanna Phon តាមរយៈ Unsplash.

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ច្បាប់ថ្មីស្តីការវិនិយោគត្រូវបានប្រកាស់ឲ្យប្រើ។34 ច្បាប់នេះកំណត់កាតព្វកិច្ចសម្រាប់រាជរដ្ឋាភិបាលក្នុងការការពារសម្រាប់ការធ្វើវិនិយោគស្របតាមច្បាប់អន្តរជាតិហើយច្បាប់នេះមានគោលដៅទាក់ទាញការធ្វើវិនិយោគនិងជម្រុញលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើសេដ្ឋកិច្ចបែបចម្រុះគ្នាតាមរយៈការផ្តល់ការអនុគ្រោះឬយោគយល់ទាំងផ្នែកពន្ធនិងមិនមែនពន្ធ។35 វាក៏ធ្វើឲ្យមានភាពងាយស្រួលសម្រាប់ការចុះបញ្ចិការនិងងាយស្រួលសម្រាប់នីតិវិធីតាមដានផងដែរ។36

២- ក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មអន្តរជាតិ(ឆ្នាំ២០០៦)

ច្បាប់ឆ្នាំ២០០៦ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មត្រូវបានបង្កើតដោយយកតាមគម្រូរបស់គណៈកម្មការអង្គការសហប្រជាជាតិស្តីពីច្បាប់គម្រូស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ(The United Nations Commission on International Trade Law)។37 ចាប់តាំងពីការចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ២០១៣មក មជ្ឈមណ្ឌលក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិ បច្ចុប្បន្នហៅថាមជ្ឈមណ្ឌលក្រុមប្រឹក្សាអាជ្ញាកណ្តាលពាណិជ្ជកម្មជាតិ (NCAC)38 អនុវត្តបានចំនួន២៧ករណីហើយដែលមានតម្លៃស្មើនឹងប្រមាណ៨០លានដុល្លារអាមេរិក។39 ច្បាប់នីតិវិធីថ្មីៗត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យវាស្របគ្នាជាមួយនិងការប្រតិបត្តិល្អសមស្របជាមួយអន្តរ ជាតិ។40

កិច្ចព្រមព្រៀងពាណិជ្ជកម្ម

១- កិច្ចការពារនៅក្នុងសន្ធិសញ្ញាវិនិយោគទ្វេរភាគីរបស់កម្ពុជា

សន្ធិសញ្ញាវិនិយោគទ្វេរភាគីរបស់កម្ពុជា (BIT) រួមមានមាត្រាផ្សេងៗដែលត្រូវបានយល់ច្បាស់ជាអន្តរជាតិដើម្បីផ្តល់ការការពារទៅដល់វិនិយោគិនបរទេស។ ចំណុចទាំងនោះរួមមានការផ្តល់លក្ខខណ្ឌស្មើគ្នា ប្រកបដោយសមធម៌និងយុត្តិធម៌ គ្មានការរើសអើង កិច្ចការពារនិងសន្តិសុខ គ្មានការរឹបអូសយកដោយខុសច្បាប់ និងចំណុចដែលមានចែងបញ្ជាក់ថាជាប្រទេសដែលមានអំណោយផលខ្លាំងបំផុតសម្រា់បការធ្វើវិនិយោគ។41 សូមមើលតារាង៧នៅក្នុងឧបសម្ព័ន្ធ១សម្រាប់តារាងរាយចំណុចសំខាន់ៗដែលពាក់ព័ន្ធសម្រាប់ការធ្វើវិនិយោគ។

២- កិច្ចព្រមព្រៀងជាមួយប្រទេសចិន

ប្រទេសកម្ពុជាគឺជាប្រទេសភាគីដែលបានចុះកិច្ចព្រមព្រៀងជាច្រើនប្រភេទជាមួយនិងភាគីប្រទេស ចិនរួមមានសេចក្តីប្រកាសរួមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិន(ឆ្នាំ២០១៨)42 កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិននិងកម្ពុជាឆ្នាំ២០២០ (CCFTA)43 និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់ តំបន់ (RCEP)។44 កិច្ចព្រមព្រៀងThe CCFTA45 និង the RCEP មិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិ បាលនៅឡើយទេ។

បន្ទាប់ពីត្រូវបានផ្តល់សច្ចាប័នហើយ កិច្ចព្រមព្រៀង CCFTA នឹងលុបចោលនូវកាតព្វកិច្ចពន្ធទៅលើទំនិញស្ទើរតែគ្រប់មុខទាំងអស់ដែលត្រូវបាននាំចេញនិងចូលរវាងភាគីប្រទេសចិននិងកម្ពុជា។46 វាក៏ធ្វើឲ្យនីតិវិធីផ្នែករដ្ឋបាលមានភាពងាយស្រួលផងដែរ បង្កើតនូវយន្តការដោះស្រាយវិវាទបានច្បាស់លាស់និងជម្រុញលើកកម្ពស់សម្រាប់វិស័យពាណិជ្ជកម្មអេឡិចត្រូនិចផងដែរ។47 តាមរបាយការណ៍ប្រទេសកម្ពុជាក៏នឹងបើកទូលាយសម្រាប់វិស័យសេវាកម្មផងដែរ សម្រាប់ប្រទេសចិន រួមទាំងវិស័យដឹកជញ្ជូនផ្លូវទឹកផងដែរ។48 វិធានទាំងនេះអាចជួយបង្កើនពាណិជ្ជកម្មរវាងចិននិងកម្ពុជារហូតដល់២៥%49 ហើយធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសគោលដៅសម្រាប់ការវិនិយោគបរទេសកាន់តែគួរឲ្យទាក់ទាញថែមទៀតផងដែរសម្រាប់ប្រទេសជិតខាងរបស់ខ្លួន។50

ប្រទេសចិនបានផ្តល់ជំនួយមូលនិធិដល់កម្ពុជាដើម្បីជួសជុលប្រាសាទអង្គវត្តឡើងវិញ។ ថតរូបដោយ Peter Borter តាមរយៈ Unsplash.

កិច្ចព្រមព្រៀង RCEP មានគោលបំណងដើម្បីគាំទ្រដល់សកម្មភាពសម្រាប់ការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច51 ក៏ប៉ុន្តែ អ្នកជំនាញបានកត់សំគាល់ថាការកំណត់រយៈពេលផ្នែកពន្ធអាករជាច្រើននឹងត្រូវបានគេកំណត់ ជាមួយនិងរយៈពេលអនុវត្តសក្តានុពលដែលអាចមានរយៈពេល២០ឆ្នាំ តាមការការព្រមព្រៀងដោយប្រទេសកម្ពុជា។52 បន្ថែមពីលើនេះ សហគ្រាស្តដែលគ្រប់គ្រងដោយរដ្ឋមិនត្រូវបានបូកបញ្ចូលទេ។

៣- កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ានឆ្នាំ២០១២ (ACIA)

ប្រទេសកម្ពុជាគឺជាប្រទេសភាគីនៅក្នុងកិច្ចព្រមព្រៀង ACIA ឆ្នាំ២០១២។53 ដែលក្នុងនោះរួមមាននូវកិច្ចការពារសម្រាប់វិនិយោគសំខាន់ៗជាច្រើនដូចបានចែងជាទូទៅនៅក្នុងសន្ធិសញ្ញាស្តីពីការវិនិយោគទ្វេរភាគី (BIT)។54 វាមានភាពខុសប្លែកគ្នាពីសន្ធិសញ្ញាវិនិយោគពហុភាគីផ្សេងៗទៀត និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេស FTAs ពីព្រោះកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តដោយប្រព័ន្ធដោះស្រាយវិវាទរវាងរដ្ឋនិងវិនិយោគិនឬមជ្ឈមណ្ឌលក្រុមប្រឹក្សាអាជ្ញាកណ្តាលថ្នាក់តំបន់។55 តម្រូវការសម្រាប់តម្លាភាពនិងភាពប៉ាន់ស្មាននៃកិច្ចព្រមព្រៀងACIAនេះ មានន័យថាប្រទេសទាំងឡាយ រួមទាំង កម្ពុជាអាចចាំបាច់ត្រូវធ្វើកំណែទម្រង់ច្បាប់ឲ្យមានភាពសមស្រប។56

ជំនួយកម្ចី 

ធាតុផ្សំមួយក្នុងចំណោមធាតុផ្សំទាំងបីនៃលំហូរចូលវិនិយោគផ្ទាល់ពីបរទេស គឺគម្រោងផ្តល់ប្រាក់កម្ចីពីអន្តរក្រុមហ៊ុន (ដែលគេហៅថាបំណុលសម្រាប់វិនិយោគផ្ទាល់ពីបរទេស)។57 បំណុលវិនិយោគបរទេសនេះខុសពីកម្ចីបែបសម្បទាន58 ហើយអាចជាចំណែកដ៏តូចមួយប៉ុណ្ណោះនៃការធ្វើវិនិយោគ ដូចករណីសម្រាប់ប្រទេសចិនអញ្ចឹងដែរ។59 ហិរញ្ញប្បទានចិនសម្រាប់គម្រោងមួយអាចត្រូវបានផ្តល់តាមរយៈការរៀបចំផ្នែកហិរញ្ញវត្ថុជាច្រើន ដែលវាបង្កឲ្យមានភាពស្មុគ្រស្មាញ។60 តារាង៩នៅក្នុងឧបសម្ព័ន្ធ១បង្ហាញពីជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិនសម្រាប់ការងារអភិវឌ្ឍន៍។61

ដោយឡែក នាយករដ្ឋមន្រ្តីហ៊ុនសែនបានហៅជំនួយបរទេសចិនថាជាការផ្តល់ជំនួយដែលភាគីទាំងពីរបានដាក់បញ្ចូលជំនួយកម្ចីទៅក្នុងគម្រោងជំនួយនោះ។62 ការអនុគ្រោះលើជំនួយកម្ចីម្តងម្កាល ដូចជាជំនួយកម្ចីចំនួន៤លានដុល្លារអាមេរិកដែលចិនបានអនុគ្រោះសម្រាប់កម្ពុជាក្នុងឆ្នាំ២០១០ បានផ្លាស់ប្តូរជំនួយបែបកម្ចីទៅជាការផ្តល់ជំនួយវិញ ដែលជាកក្តាសក្តានុពល ដែលអាចបង្កើននូវឥទ្ធិពលចិនមកលើ កម្ពុជាផងដែរនៅពេលជំនួយកម្ចីបែបនេះត្រូវបានអនុគ្រោះ។63

ជំនួយប្រាក់កម្ចីបានផ្តល់ហិរញ្ញប្បទានដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកម្ពុជា រួមទាំងផ្លូវថ្នល់។ ថតរូបដោយ Sanket Deorukhkar តាមរយៈ Unsplash.

ធនាគារគោលនយោបាយចំនួនពីរក្នុងចំណោមបីធនាគារ ក្នុងនោះមាន ធនាគារអភិវឌ្ឍន៍ចិននិងធនាគារនាំចេញនិងចូលនៃប្រទេសចិន (China Eximbank) គឺបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។ ទោះបីការផ្តល់កម្ចីភាគច្រើនរបស់ធនាគារ China Eximbank ជាបែបលក្ខណៈពាណិជ្ជកម្មក៏ដោយ វាក៏បានផ្តល់នូវកម្ចីសម្បទានផងដែរសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេសកម្ពុជា។64 ក្នុងអំឡុងពេលចន្លោះឆ្នាំ២០០៥និង២០១៨ ធនាគារចិនបានផ្តល់ជំនួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបានប្រវែងជាង៣០០០គម ប្រព័ន្ធធារាសាស្រ្តបានចំនួន៤៣០០០០ហិចតានិង ខ្សែកាប្តិ៍សម្រាប់ប្រព័ន្ធអគ្គីសនីបានជិត៨០០០គម។65 ជំនួយកម្ចីនាពេលថ្មីៗដែលត្រូវបានផ្តល់ដោយធនាគារចិន China Eximbank បានជួយគាំទ្រផ្នែកខ្សែកាប្តិ៍សម្រាប់គម្រោង the Transmission Line 230 KV Project ដំណាក់កាលទី២ និងគម្រោងសាងសង់ផ្លូវជាតិលេខ៣ផងដែរ។66 ស្រដៀងគ្នានេះផងដែរ ធនាគារអភិវឌ្ឍន៍ចិន China Development Bank បានផ្តល់ជំនួយកម្ចីចំនួន៥.៣កោដដុល្លារសម្រាប់គម្រោងចំនួន២៧គម្រោងនៅក្នុងប្រទេសកម្ពុជារហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៩។67 បន្ថែមពីលើនេះ ធនាគារពាណិជ្ជផ្សេងៗទៀតដែលគ្រប់គ្រងដោយចិន ក្នុងនោះមានដូចជាធនាគារពាណិជ្ជនិងឧស្សាហកម្មចិននិងធនាគារចិន សុទ្ធតែមានសកម្មភាពប្រតិបត្តិការសំខាន់ៗរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។68,69

III. គោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាល

១- ផែនការអភិវឌ្ឃន៍យុទ្ធសាស្រ្តជាតិ (NSDP)ឆ្នាំ២០១៩-២០២៣

ផែនការNSDP​ ឆ្នាំ២០១៩-២០២៣ មានគោលបំណងជួយប្រទេសកម្ពុជាដើម្បីទទួលបានផល
ប្រយោជន៍ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននិងផ្លាស់ប្តូរប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។70 អ្វីដែលពាក់ព័ន្ធខ្លាំងបំផុតសម្រាប់វិនិយោគបរទេសដោយផ្ទាល់គឺបទប្បញ្ញត្តិស្តីពីការអភិវឌ្ឍនៃបរិយាកាសជារួមសម្រាប់ការអនុវត្តយុទ្ធសាស្រ្តចតុកោណកែងដំណាក់កាលពី៤។71 បរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្មនិងវិនិយោគនឹងត្រូវបានអភិវឌ្ឃឡើងតារយៈការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងការធ្វើបច្ចុប្បន្នភាពច្បាប់ ការបង្កើតយន្តការដើម្បីដោះស្រាយវិបត្តិ និងហានិភ័យសេដ្ឋកិច្ចជាសក្តានុពលការធ្វើកំណែទម្រង់ផ្នែកពន្ធដារ ការសម្របសម្រួលសម្រាប់ការធ្វើអាជីវកម្មទើបចាប់ផ្តើមនិងការកាត់បន្ថយភាពស្មុគ្រស្មាញផ្នែករដ្ឋបាល។72

២- គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ (IDP)

រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ដើម្បីជួយរក្សាឲ្យបាននូវការលូតលាស់ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាពតាមរយៈការបង្កើតសេដ្ឋកិច្ចបែបចម្រុះ ការពង្រឹងការប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។73 សូមមើលតារាងទី១០នៅក្នុងឧបសម្ព័ន្ធ១សម្រាប់ការផ្តល់ការលើកទឹកចិត្តនិងវិស័យអាទិភាព។

៣- តំបន់សេដ្ឋកិច្ចពិសេស (SEZ)

ប្រទេសកម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងឆ្នាំ២០០៥ដើម្បីសម្របសម្រួលការអភិ វឌ្ឍផ្នែកនាំចេញបង្កើតការងារ និងលើកកម្ពស់ការបង្កើតភាពចម្រុះសម្បូរបែបពីវិស័យប្រពៃណីយ៍។74 នីតិវិធីរដ្ឋបាលមានភាពងាយស្រួលនិងហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ត្រូវបានបង្កើតឡើងដើម្បីសំដៅទាក់ទាញការវិនិយោគ។75 3 ចំនួនពិតប្រាកដនៃតំបន់សេដ្ឋកិច្ចពិសេសពុំមានភាពច្បាស់ លាស់ពិតប្រាកដទេ។ តាមរបាយការណ៍មួយបានបង្ហាញថាមានចំនួន៥៤តំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០១៩76 ប៉ុន្តែក្នុងរបាយការណ៍មួយផ្សេងទៀតបញ្ជាក់ថាមានចំនួន៤៦តំបន់សេដ្ឋកិច្ចពិសេសគិតរហូតមកដល់ខែកញ្ញា ឆ្នាំ២០២០។77

តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសហីនុ។ ថតរូបដោយ Kim Simhort តាមរយៈ Unsplash.

ថ្វីត្បិតតំបន់សេដ្ឋកិច្ចពិសេសមានការបើកចំហរសម្រាប់ក្រុមហ៊ុនទាំងក្នុងស្រុកនិងបរទេសក៏ពិតមែនស្ទើរតែក្រុមហ៊ុនទាំងអស់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺជាក្រុមហ៊ុនបរទេស។ តំបន់សេដ្ឋកិច្ចពិសេសចិនភាគច្រើនស្ថិតនៅក្នុងតំបន់ដែលនៅចន្លោះរវាងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពតព្រមទាំងស្ថិតក្នុងតំបន់មានព្រំប្រទល់ជាមួយប្រទេសវៀតណាម ដែលស្ថិតក្នុងខេត្តស្វាយរៀង។78 ចន្លោះ ឆ្នាំ២០០៥និង២០១៨ តំបន់សេដ្ឋកិច្ចពិសេសបានស្រូបយកទឹកប្រាក់បានចំនួន១.៨៩កោដដុល្លារអាមេរិក ពីគម្រោងវិនិយោគបរទេសដោយផ្ទាល់79 ហើយក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានចំនួនរហូតដល់២.៦៩កោដដុល្លារអាមេរិក។80

គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជាបានទាក់ទាញវិនិយោគិនបរទេសបានយ៉ាងច្រើនជាងតំបន់នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិនិយោគិនមកពីប្រទេសថ្មីៗផងដែរ។81 ស្រដៀងគ្នានេះដែរទោះបីមានភាពស្ទាក់ស្ទើរពីក្រុមហ៊ុនអាមេរិកក្នុងការធ្វើវិនិយោគក្នុងប្រទេសកម្ពុជាក៏ ដោយក៏មានក្រុមហ៊ុនអាមេរិកធំៗជាច្រើនបានវិនិយោគក្នុងទំហំទឹកប្រាក់ច្រើនជាង១០០លានដុល្លារអាមេរិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រួមមានក្រុមហ៊ុនភេសជ្ជៈកូកាកូឡាជាដើម។82

បរិយាកាសផ្លូវច្បាប់ត្រូវបានគេលើកឡើងថាជាឧបសគ្គសម្រាប់ការធ្វើវិនិយោគ។83 បន្ថែមពីលើនេះថ្វីត្បិតតែទទួលបានផលប្រយោជន៍ជាប្រយោលជាច្រើនផ្នែកសេដ្ឋកិច្ចពីគម្រោងតំបន់សេដ្ឋកិច្ចពិសេសតែកម្ពុជាចាំបាច់ត្រូវធ្វើការអភិវឌ្ឍបន្ថែមទៀតទៅលើផ្នែកបរិយាកាសសម្រាប់វិនិយោគដើម្បីប្រមូលយកផលប្រយោជន៍ទាំងអស់នេះឲ្យបានកាន់ច្រើនថែមទៀត។ឧទាហរណ៍មួយគឺសហគ្រាសខ្នាតតូចនិងមធ្យមអាចមិនមានសមត្ថភាពឬជំនាញគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងស្តង់ដារការងារអន្តរជាតិ ក៏អាចជាឧបសគ្គសម្រាប់វិនិយោគិនបរទេសដែលធ្វើពួកគេមិនចង់ចាប់ដៃគូធ្វើអាជីវកម្មជាមួយយើង។84 សេដ្ឋកិច្ចវិទូ អ្នកបរិស្ថានវិទ្យានិងអ្នកតស៊ូមតិ សិទ្ធិមនុស្សបានចងក្រងឯកសារអំពីផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចដែលមានលក្ខណៈអវិជ្ជមានមួយចំនួន។85

៤- យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៥ និងផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០២៥សម្រាប់វិ ស័យវាយនភណ្ឌនិងសំលៀកបំពាក់

រដ្ឋាភិបាលបានបង្កើតផែនការចំនួនពីរដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មវាយនភ័ណ្ឌ សំលៀកបំពាក់ និងកសិកម្ម។86 ការព្យួរការអនុគ្រោះពន្ធគ្រប់ទំនេញលើកលែងអាវុធ(EBA)ដែលបានដាក់មកលើប្រទេសកម្ពុជាកន្លងមកថ្មីៗនេះដោយសហភាពអឺរ៉ុប (EBA) បានធ្វើប្រទេសកម្ពុជាបាត់សិទ្ធិក្នុងការទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញទំនេញទៅកាន់តំបន់អឺរ៉ុប។87 ទោះបីយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានកត់សំគាល់ថាវិប្តិជម្ងឺកូវីដបានធ្វើឲ្យការបង្កផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបថាពុំមានឥទ្ធិពលអ្វីឡើយ។88

គោលនយោបាយអភិវឌ្ឍកសិកម្មថ្មីឆ្នាំ២០២១-២០៣០89 កំពុងត្រូវបានបង្កើតឡើងហើយនិងជួយណែនាំតម្រង់ទិសសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងចំណោមវិស័យផ្សេងៗទៀត។90

៥- ផែនទីផ្លូវសម្រាប់វិស័យទេសចរណ៍ (ឆ្នាំ២០២០-២០២៥)

រាជរដ្ឋាភិបាលបានធ្វើសេចក្តីពង្រាងផែនទីផ្លូវបីដំណាក់កាល(ឆ្នាំ២០២០-២០២៥)ដើម្បីស្តារឡើងវិញនិងធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ឡើងវិញ។91 ទោះបីយ៉ាងណាក៏ដោយគេរំពឹងថាវិនិយោគផ្ទាល់ពីបរទេសដែលចាំបាច់គឺទំនងដូចជាមានភាពគ្រប់គ្រាន់ហើយ។92 ទំហំទឹកប្រាក់វិនិយោគដែលត្រូវបានឯកភាពថ្មីៗរួមមានចំនួន១៥០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍផ្លូវចំនួន៣៨ខ្សែនៅក្នុងខេត្តសៀមរាប និងចំនួន៣០០លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ។93

IV. ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន

ការកើនឡើងលំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសកម្ពុជាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក ប្រាក់ឈ្នួលនិងទុនបម្រុងបរទេសមានការកើនឡើង ព្រមទាំងបានកាត់បន្ថយអត្រាអត់ការងារ និងកាត់បន្ថយបញ្ហាកង្វះពាណិជ្ជមកម្មផងដែរ។94 ទោះបីយ៉ាងណក៏ដោយ ការវិនិយោគនេះក៏នាំមកនូវផលប៉ះពាល់អវិជ្ជមានផងដែរ។

១- សកម្មភាពខុសច្បាប់

សកម្មភាពខុសច្បាប់ទាំងនេះក៏បានបង្កការរំខានដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។95 តំបន់ដែលត្រូវបានដាក់ក្រោមការត្រួតពិនិត្យដោយអន្តរជាតិគឺខេត្តព្រះសីហនុ។

បញ្ហាប្រឈមមួយកំពុងឋិតក្រោមការឃ្លាំមើលយ៉ាងដិតដល់នោះគឺសកម្មភាពល្បែងស៊ីសងខុសច្បាប់។96 បន្ទាប់ពីប្រទេសចិនបានសន្យាផ្តល់ប្រាក់ជំនួយរាប់កោដដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុឧស្សាហកម្មល្បែងស៊ីសងបានរីកលូតលាស់យ៉ាងឆាប់រហ័សផងដែរ។ ទោះបីយ៉ាងណាក៏ដោយរាល់សកម្មភាពប្រតិបត្តិការទាំងអស់នោះមិនមែនសុទ្ធតែមានអាជ្ញាប័ណត្រឹមត្រូវនោះទេហើយការរីកលូតលាស់សកម្មភាពល្បែងស៊ីសងនេះផងដែរត្រូវបានគេសង្កេតឃើញថាមានសមាមាត្រទៅនឹងការកើនឡើងសកម្មភាពបទល្មើសផងដែរដូចជាបទល្មើសលាងសម្ងាតលុយកខ្វក់ជាដើម។97 មិនគួរនឹកស្មានដល់ នៅខែសីហា ឆ្នាំ២០១៩ ប្រទេសកម្ពុជាបានកំណត់ថាល្បែងស៊ីសងជាបទល្មើសខុសច្បាប់ដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាដោយសារតែមានសម្ពាធខ្លាំងដែលបង្កឡើងដោយសារតែសកម្មភាពរបស់ជនជាតិចិន។98 ហេតុដូច្នេះហើយបានធ្វើឲ្យអត្រាបទល្មើសនៅក្នុងខេត្តព្រះសីហនុក៏បានធ្លាក់ចុះវិញ ខ្លះក៏ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ទៅដល់លំហូរចូលវិនិយោគភាគច្រើនពីប្រជាជនចិនផងដែរ។99 គម្រោងសំណង់ទាំងឡាយត្រូវបានគាំងឬលុបចោលហើយតាមរបាយការណ៍បានបង្ហាញថាមានការខកខានស្ទើរតែនៅគ្រប់ទីកន្លែងការងារក្នុងការបើកប្រាក់ឈ្នួលឲ្យពលករកម្មករក្នុងស្រុកនិងមកពីចិនផងដែរ។100 បន្ថែមពីលើនេះ តាមរបាយការណ៍ក៏បានបង្ហាញដែរថាមានក្រុមហ៊ុនមួយចំនួនមិនបានគោរពតាមបម្រាមហាមឃាត់មិនឲ្យលែងល្បែងស៊ីសងតាមអនឡាញទេ។101

ជីវៈចម្រុះដ៏មានតម្លៃរបស់ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ដោយសារតែអំពើជួញដូរសត្វព្រៃខុសច្បាប់ ប៉ុន្តែក៏មានជម្រកសត្វព្រៃដែលសត្វព្រៃដូចជាសត្វស្វាប្រភេទនេះត្រូវបានសង្រ្គោះពីអំពើជួញដូរខុសច្បាប់ត្រូវបានស្តារសម្បទាឡើងវិញផងដែរ។ ថតរូបដោយ Slavena Peneva តាមរយៈ Unsplash.

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុត្រូវបានគេលើកឡើងថាមានការពាក់ព័ន្ធទៅនឹងទីផ្សារងងឹតសម្រាប់ការការជួញដូរផលិតផលសត្វព្រៃ102 រួមទាំងការជួញដូរសត្វបក្សីកម្រនិងប្រភេទសត្វល្មូនផងដែរ។[Ref]Sarah Heinrich, Joshua V. Ross, Thomas N.E. Gray, Steven Delean, Nick Marx, and Phillip Cassey. 2020. “Plight of the commons: 17 years of wildlife trafficking in Cambodia” in Biological Conservation Volume 241. Accessed July 30, 2021.[/ref],103 ប្រការនេះហើយបានធ្វើឲ្យសកម្មភាពបទល្មើសបរបាញ់សត្វព្រៃមានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរដោយសារតែមានតម្រូវការខ្ពស់ពីអតិថិជនជនជាតិចិន។104 ក្នុងនោះផងដែរដោយសារតែមានជំនឿលើឧសថបុរាណសត្វកម្រក្នុងការព្យាបាលជម្ងឺក្នុងអំឡុងពេលការរាតត្បាតជម្ងឺកូវីដ១៩ ក៏បានធ្វើឲ្យសកម្មភាពបទល្មើសជួញដូរសត្វព្រៃនេះមានការកើនឡើងដែរ។105,106

២- គុណភាពបរិស្ថានមានការធ្លាក់ចុះ

ច្បាប់ប្រទេសកម្ពុជាទំនងជាឲ្យអាទិភាពទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាងការការពារបរិស្ថាន។ តាមការសិក្សាឆ្នាំ២០១៩បានអះអាងថាការអភិវឌ្ឍសេដ្ឋកិច្ចបានបង្កឲ្យមានការធ្លាក់ចុះគុណភាពផ្នែកបរិស្ថានផងដែរ។107

៣- ជម្លាះដីធ្លី

ក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគបរទេស ប្រទេសកម្ពុជាបានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ច (ELCs) ទៅឲ្យភាគក្រុមហ៊ុនវិនិយោគ ដែលភាគច្រើនជាក្រុមហ៊ុនចិន វៀតណាម និងកូរ៉េខាងត្បូង។108 គម្រោងទាំងនេះជាកិច្ចសន្យាជួលដែលមានរយៈពេលវែង អនុញ្ញាតិឲ្យធ្វើការអភិវឌ្ឍផ្នែកកសិឧស្សាហកម្ម។109 ទោះបីយ៉ាងណាក៏ដោយដោយសារសកម្មភាពវិនិយោគបរទេសទាំងនេះក្រុមសង្គមស៊ីវិលបានសង្កេតឃើញមានការកើនឡើងយ៉ាងខ្លាំងនូវករណីបណ្តេញប្រជាពលរដ្ឋចេញដោយការបង្ខិតបង្ខំ110 និងសកម្មភាពណ្តេញចេញដោយគ្មានការចរចាឬការសងសំណងបានសមរម្យទេសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងវិនិយោគនេះ។111 ហេតុនេះហើយបានបង្កឲ្យមានជម្លោះដែលកំពុងកើតមានឡើងរវាងវិនិយោគិនដែលមានសិទ្ធិកាន់កាប់ដីតាមផ្លូវច្បាប់ជាមួយនិងសមាជិកសហគមន៍ដែលពួកគាត់បានកាន់កាប់និងអាស្រ័ផលលើដីតាមបែបប្រពៃណីជាយូរមកហើយ ។112 ស្រដៀងគ្នានេះផងដែរការតាមដានត្រួតពិនិត្យទៅលើសកម្មភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមិនបានល្អត្រឹមត្រូវ ក៏ជាឪកាសធ្វើឲ្យក្រុមហ៊ុនទាំងឡាយនោះមិនបានអនុវត្តត្រឹមត្រូវទៅតាមផែនការដែលបានឯកភាពគ្នានោះទេ។113,114 រាជរដ្ឋាភិបាលបានផ្អាកការផ្តល់សិទ្ធិសម្បទានដីហើយតាមរយបាយការណ៍បានបង្ហាញថាកំពុងតែដាក់គម្រោងដីសម្បទានទាំងឡាយដែលកំពុងមានស្រាប់ក្រោមការត្រួតពិនិត្យផងដែរ។ សម្រាប់ឧទាហរណ៍អំពីតំបន់ជម្លាះដីក្នុងប្រទេសកម្ពុជា សូមចូលមើលក្នុងកម្មវិធីតាមដានព័ត៌មានអំពីជម្លោះដីធ្លីក្នុងវិបសាយរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា(ODC)។115

៤- អសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ

ថ្វីត្បិតមានអត្ថបទសំណេរជាច្រើនត្រូវបានរៀបចំឡើងដើម្បីវិភាគទៅលើឥទ្ធិពលនៃការវិនិយោគបរទេសទៅលើទីផ្សារការងារក៏ដោយក៏នៅតែមានភស្តុតាងតិចតួចប៉ុណ្ណោះពាក់ព័ន្ធទៅនឹងផលប៉ះពាល់ទៅលើយេនឌ័រ។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅឆ្នាំ២០២០ដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ីក៏មិនបានរកឃើញភស្តុតាងបញ្ជាក់ថាការវិនិយោគបរទេសបានជួយកាត់បន្ថយគម្លាតប្រាក់ឈ្នួលសម្រាប់យេនឌ័រទាំងនៅក្នុងវិស័យវាយនភ័ណ្ឌនិងវិស័យផលិតកម្មផ្សេងៗទេ។116 ទោះបីយ៉ាងណាក៏ដោយ តាមការស្ទាបស្ទង់មតិបំបែកតាមគ្រួសារ ដែលត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស្រាវជ្រាវបានបង្ហាញថាគម្លាតប្រាក់ឈ្នួលសម្រាប់យេនឌ័រនៅក្នុងវិស័យផលិតកម្មជាផ្លូវការមានការធ្លាក់ចុះតាមរយៈការវិនិយោគបរទេសចំណែកឯក្នុងវិស័យវាយនភ័ណ្ឌមិនធ្លាក់ទេដោយសារវាជាវិស័យគ្រឹះសម្រាប់សេដ្ឋកិច្ចហើយដែលភាគច្រើនស្រ្តីគឺជាកម្មករក្នុងវិស័យនេះ។117

ស្រ្តីកម្ពុជាជាទូទៅបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ទាំងនៅក្នុងផ្នែករោងចក្រ ឬប្រកបរបរលក់ដូរឥវ៉ាន់នៅក្នុងផ្សារ។ ថតរូបដោយ Chetan Hireholi.

V. អនុសាសន៍

ខណៈពេលដែលរាជរដ្ឋាភិបាលបានបង្កើតកិច្ចព្រមព្រៀងវិនិយោគបរទេសដែលវានឹងបន្តផ្តល់ផលប្រយោជន៍ដល់កម្ពុជានិរន្តរភាពនៃអត្ថប្រយោជន៍ទាំងនេះ ការអនុវត្តតាមប្រការមួយចំនួនៗក្នុងកិច្ចព្រមព្រៀងនិងការសាយភាយនៃអត្ថប្រយោជន៍នៅទូទាំងគ្រប់វិស័យទាំងអស់ក្នុងសង្គមគឺសុទ្ធតែជាផ្នែកដែលនឹងទទួលបានផលប្រយោជន៍តាមរយៈការគិតគូរពិចារណាបន្ថែមទៅលើវិស័យវិនិយោគបរទេសនេះ។ ខាងក្រោមនេះ គឺជាអនុសាសន៍មួយចំនួនដែលគួរពិចារណា៖

១- វឌ្ឍនៈភាពអំពីការអភិវឌ្ឍគោលនយោបាយនិងការផ្តល់សច្ចាប័ននិងការអនុវត្តកិច្ចព្រមព្រៀងគួរតែត្រូវ បានកត់ត្រាតាមដាន

ប្រទេសកម្ពុជាកំពុងតែធ្វើការផ្លាស់ប្តូរផ្លូវច្បាប់មួយចំនួនដែលវានាំផលប៉ះពាល់ទៅដល់ការវិនិយោគបរទេសហើយមានកិច្ចព្រមព្រៀងមួយចំនួនមិនទាន់ត្រូវបានផ្តល់សច្ចាប័ណនៅឡើយទេ។ តាមរយៈឯកសារផ្លូវច្បាស់ទាំងនេះដែលនឹងត្រូវបានអនុវត្តដែលត្រូវតម្រូវឲ្យមានទំនួលខុសត្រូវតាមផ្លូវច្បាប់ដើម្បីកំណត់រយៈពេលអុនវត្តពន្ធអាករ ដូចបានកំណត់ក្នុងកិច្ចព្រមព្រៀង RCEP និងការធ្វើឲ្យនីតិវិធីរដ្ឋបាលមានភាពងាយស្រួលនិងមានប្រសិទ្ធិភាពដូចបានកំណត់ក្នុងច្បាប់ស្តីពីការវិនិយោគ ក្នុងចំណោមច្បាប់ផ្សេងៗទៀត។ ការតាមដានលើការផ្តល់សច្ចាប័ណ
ការបង្កើតឯកសារពាក់ព័ន្ធផ្សេងៗនិងការផ្លាស់ប្តូរទៅលើនីតិវិធីច្បាប់ព្រមទាំងការផ្លាស់ប្តូរផ្សេងៗស្របតាមច្បាប់អន្តរជាតិដូចបានគូសបញ្ជាក់ដោយច្បាប់និងកិច្ចព្រមព្រៀងពាក់ព័ន្ធវានឹងជួយគាំទ្រទៅដល់ការបង្កើតបរិយាកាសសមស្របសម្រាប់ការវិនិយោគប្រកបដោយការយល់គ្នាបានយ៉ាងងាយនិងប្រកបដោយតម្លាភាពផងដែរ។

អ្វីគួរឲ្យកត់សំគាល់គឺថាប្រទេសកម្ពុជាអាចប្រឈមការបាត់បង់ថវិកាចំណូលឋិតក្រោមលក្ខខណ្ឌកិច្ច ព្រមព្រៀង RCEP រហូតដល់ចំនួន 1.24% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ២០១៩ ឬចំនួន USD $270 លានដុល្លារអាមេរិក។118,119 ការតាមដានជាក់ស្តែង និងការប៉ាន់ស្មានការខាតបង់ផ្នែកសេដ្ឋកិច្ចនិងអត្ថប្រយោជន៍នឹងជួយធ្វើឲ្យមានការយល់កាន់តែច្បាស់អំពីផលប៉ះពាល់ដោយសារកិច្ចព្រមព្រៀងវិនិយោគបែបនេះហើយស្របគ្នានោះដែរក៏បានបង្កើតជាមូលដ្ឋានភស្តុតាងកាន់តែរឹងមាំដែលភាគីពាក់ព័ន្ធអាចទាញយកបានសម្រាប់យកធ្វើការតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយនិងគណនេយ្យភាពដែលកាន់តែប្រសើរថែមទៀត។

អនុសាសន៍ពាក់ព័ន្ធមួយទៀតសម្រាប់ការតាមដានការអនុវត្តគឺការអនុវត្តតាមចំណុចឬប្រការផ្សេងៗ ដូចបានព្រមព្រៀងគ្នាហើយនៅក្នុងកិច្ចព្រមព្រៀងនិងទៅតាមតម្រូវការឬលក្ខខណ្ឌដូចមានចែងក្នុងច្បាប់។ កិច្ចព្រមព្រៀងមួយចំនួនដូចជា ACIA អាចទាមទារឲ្យមានកំណែទម្រង់ច្បាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការឬលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ការតាមដានសកម្មភាពនៃការអនុវត្តរបស់រាជរដ្ឋាភិបាលវានឹងជួយបង្កើននូវគណនេយ្យភាពនិងតម្លាភាព។

២- រៀបចំការស្រាវជ្រាវអំពីផលប៉ះពាល់លើយេនឌ័រដោយសារការវិនិយោផ្ទាល់ពីបរទេស

ស្របពេលដែលមានការយល់ដឹងថាការចូលរួមរបស់ស្រ្តីនៅក្នុងទីផ្សារការងារមានភាពខុសប្លែកគ្នាទៅតាមវិស័យនិងផលប៉ះពាល់ដោយសារការចូលរួមសកម្មភាពរបស់វិនិយោគបរទេសក្នុងវិស័យជាក់លាក់ផ្សេងៗហើយមិនថាស្រ្តីទទួលបានផលប្រយោជន៍បែបណាពីឪកាសនិងការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធនោះទេវានៅតែជាចំណុចមួយដែលយើងត្រូវសិក្សាអំពីវា។ បើគ្មានការយល់ដឹងពីផលប៉ះពាល់លើស្រ្តីនោះទេការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ននឹងមិនអាចសម្រេចបានឡើយ។ ហេតុដូច្នេះហើយការយល់ដឹងពីផលប៉ះពាល់លើយេនឌ័រដោយសារការវិនិយោគបរទេសវានឹងជួយលើកកម្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងន័យនេះ។

៣- ការរៀបចំការសិក្សាដើម្បីកំណត់អំពីបញ្ហារាំងស្ទះចំពោះផលប៉ះពាល់ដោយប្រយោលបែបវិជ្ជមាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតឡើងបានយ៉ាងល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែផលប៉ះពាល់ជាវិជ្ជមានដែលត្រូវបានគេលើកឡើងជាញឹកញាប់ជាទូទៅនៅតែពិបាកកំណត់ដោយសារតែគម្លាតផ្នែកសមត្ថភាពនិងការអប់រំព្រមទាំងមានការលំបាកសម្រាប់សហគ្រាស្តខ្នាតតូចនិងមធ្យមដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកច្បាប់ ក្នុងចំណោមរឿងផ្សេងៗទៀត។ ការស្រាវជ្រាវផ្តោតលើសកម្មភាពដើម្បីស្វែងយល់ជាដំបូងអំពីតម្រូវការនិងបញ្ហារាំងស្ទះទាំងឡាយដែលទាំងបុគ្គលនិងសហគ្រាស្តខ្នាតតូចនិងមធ្យមបានពើបប្រទះដើម្បីទាញយកផលប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស បន្ទាប់មកធ្វើការកំណត់និងអនុវត្តសកម្មភាពទាំងឡាយដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ និងការដោះស្រាយបញ្ហារាំងស្ទះវាជាការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយដើម្បីជម្រុញឲ្យអត្ថប្រយោជន៍នៃតំបន់សេដ្ឋកិច្ចលេចចេញជាផ្លែផ្កាបានស្របពេលគ្នានឹងការជម្រុញវិនិយោគិនបរទេសឲ្យចូលរួមក្នុងភាពជាដៃគូធុរកិច្ចជាមួយនិងសហគ្រាស្តនិងបុគ្គលនៅក្នុងស្រុករបស់ខ្លួន។

៤- ការធ្វើផែនទីវិនិយោគិនសាជីវកម្មដើម្បីគាំទ្រការតស៊ូមតិលើបញ្ហាបរិស្ថាននិងដីធ្លី

ការតស៊ូមតិលើបញ្ហាបរិស្ថាននិងដីធ្លីគឺមានភាពខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។ ទោះបីយ៉ាងណាក៏ ដោយដោយសារតែវាមានការពាក់ព័ន្ធទៅនឹងវិនិយោគបរទេស ការតស៊ូមតិគឺមានភាពស្មុគស្មាញដោយសារតែទំនួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុននៅតែជាជម្រើសនៅឡើយ ហើយរបាយការណ៍អំពីការគ្រប់គ្រងក្រុមហ៊ុនចុងក្រោយរបស់សហគ្រាស្តក៏មិនទាន់មានតម្រូវការនៅឡើយទេ។ ក្នុងន័យនេះ ការធានាឲ្យបាននូវភាពត្រឹមត្រូវរបស់ក្រុមហ៊ុនគឺជាទំនួលខុសត្រូវហើយវាជារឿងលំបាកធ្វើ។ ហេតុដូច្នេះហើយ ផែនទីវិនិយោគិនសាជីវកម្មនិងការបើកចំហរទិន្នន័យនេះ គឺមានសារៈប្រយោជន៍ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងវិស័យបរិស្ថាននិងដីធ្លី។

៥- ល្បែងខុសច្បាប់-ការតាមដានត្រួតពិនិត្យនិងការចងក្រងឯកសារអំពីសកម្មភាព

ការកើនឡើងនូវសកម្មភាពល្បែងស៊ីសងខុសច្បាប់និងសកម្មភាពពាក់ព័ន្ធខុសច្បាប់ផ្សេងៗទៀតគឺជាបញ្ហាកង្វល់នៅក្នុងតំបន់ទាំងឡាយដែលមានអត្រាវិនិយោគបរទេសពីចិនកម្រិតខ្ពស់ ដូចជានៅខេត្តព្រះសីហនុជាដើម។ ការចងក្រងឯកសារនិងការស៊ើបអង្កេតលើសកម្មភាពទាំងនេះត្រូវបានធ្វើឡើង ក៏ប៉ុន្តែសកម្មភាពទាំងនេះ នៅតែបន្តកើតឡើងហើយកម្រិតគ្រោះថ្នាក់ជាសក្តានុពលទៅលើទាំងប្រជាជនកម្ពុជានិងចិនមិនត្រូវបានគេដឹងនៅឡើយទេ។ ការតាមដានត្រួតពិនិត្យដោយឯករាជ្យជាបន្តទៀតលើសកម្មភាពទាំងនេះ មានការគាំទ្រដោយការចងក្រងឯកសារជាប្រព័ន្ធគឺជាជំហានដំបូងដ៏មានឥទ្ធិពលក្នុងការដោះស្រាយបញ្ហានេះ។

Annex 1

តារាង១៖ បម្រែបម្រួលនៃវិនិយោគផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា (ឆ្នាំ២០១៨-២០១៩)120

ការវិនិយោគផ្ទាល់ពីបរទេស

2018

2019

លំហូរចូលវិនិយោគបរទេសដោយ
ផ្ទាល់ (លានដុល្លារអាមេរិក USD
$ million) 

3,208

3,706

ភាគហ៊ុន
វិនិយោគបរទេសដោយផ្ទាល់(លាន
ដុល្លារអាមេរិក FDI Stock (USD $ million) 

30,369.9

34,030.3

ប្រភព៖ UNCTAD –ទិន្នន័យចុងក្រោយបង្អស់

 

តារា២៖ បម្រែបម្រួលនៃវិនិយោគបរទេសដែលត្រូវបានឯកភាពតាមវិស័យ(ឆ្នាំ២០១៧-២០២០ គិតជា លានដុល្លារអាមេរិក)121

ឆ្នាំ

កសិកម្ម 

សេវាកម្ម 

ទេសចរណ៍ 

ថាមពល 

ឧស្សាហកម្ម  

2017

274.5

1,049.5

3,166.6

726.3

2018

444.2

2,869.9

1,577.8

984.0

2019

68.7

1,028.3

6,051.6

158.6

859.4

2020 (រហូតដល់ត្រីមាសទី៣)

94.2

790.2

3,850.5

321.9

809.3

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (ធនាគារជាតិកម្ពុជា ស្ថិតិរូបិយវត្ថុនិងសេដ្ឋកិច្ច ខែតុលា ឆ្នាំ២០២០)

 

តារាង៣៖ ឧទាហរណ៍អំពីក្រុមហ៊ុនបរទេសកំពុងវិនិយោគនៅក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា  

ក្រុមហ៊ុន 

ប្រទេសប្រភពដើម 

ឆ្នាំត្រូវបានបង្កើត  

ការពណ៌នា  

ក្រុមហ៊ុនឧស្សាហកម្មអគ្គី
សនីស៊ូម៊ីតូម៉ូ
(Sumitomo Electric Industries(

ជប៉ុន (Japan)

2018

ខ្សែកាបិ៍ក្រោមដីសម្រាប់បញ្ចូននិងចែកចាយអគ្គីសនី

ក្រុមហ៊ុនសំណង់ (Hanshin Construction)

សាធារណៈរដ្ឋកូរ៉េ (Republic of Korea)

2018

ជួសជុលនិងពង្រីកផ្លូវថ្នល់

ក្រុមហ៊ុន (Nokia)

ហ្វាំងឡង់ (Finland)

2018

សេវាបញ្ចូនទិន្នន័យកម្រិតល្បឿនលឿន

ក្រុមហ៊ុនវិស្វកម្មផ្លូវហាយ
វ៉េ (Guangdong Provincial Changda Highway Engineering)

ចិន (China)

2019

ថែទាំនិងកែកុនផ្លូវថ្នល់ឲ្យប្រសើរឡើង

ក្រុមហ៊ុន (Toshiba)

ជប៉ុន (Japan)

2019

សំណង់ស្ថានីយ៍អគ្គីសនី 150 MW

ក្រុមហ៊ុនវិស្វកម្ម (TPSC Engineering)

ម៉ាឡេស៊ី (Malaysia)

2019

ដៃគូរបស់ក្រុមហ៊ុន Toshiba សម្រាប់សំណង់ស្ថានីយ៍ថាមពល

ក្រុមហ៊ុនវិស្វកម្ម (TPSC Engineering)

ថៃ (Thailand)

2019

ដៃគូក្រុមហ៊ុន Toshiba សម្រាប់សំណង់
ស្ថានីយ៍ថាមពល

ក្រុមហ៊ុនអេឡិចត្រូនិចទូ
ទៅ (General Electric)

សហរដ្ឋអាមេរិក (United States)

2019

ផ្គត់ផ្គង់និងឧបករណ៍សម្រាប់រោងចក្រផលិតថាមពលប្រើធ្យូថ្ម 35 MW coal-fired power plant

ក្រុមហ៊ុនសាជីវកម្មសេវា
កម្មនិងប្រព័ន្ធរោងចក្រ (Toshiba Plant System & Services Corporation)

ជប៉ុន (Japan)

2019

ផ្គត់ផ្គង់និងឧបករណ៍សម្រាប់រោងចក្រផលិតថាមពលប្រើធ្យូថ្ម 35 MW coal-fired power plant  

ក្រុមហ៊ុន (Sinomach)

ចិន (China)

2019

ប្រតិបត្តិការគម្រោងវិស្វកម្ម២៨គម្រោង
រួមទាំងគម្រោងស្ថានីយ៍ថាមពល

 

តារាង៤៖ ឧទាហរណ៍អំពីក្រុមហុនបរទេសកំពុងវិនិយោគនៅក្នុងវិស័យមិនមែនវាយនភណ្ឌនៅក្នុងប្រទេស កម្ពុជ  

ក្រុមហ៊ុន 

ប្រទេសប្រភពដើម 

ឆ្នាំត្រូវបានបង្កើត 

ការព៌ណនា 

ក្រុមហ៊ុន Okato

ជប៉ុន (Japan)

2018

រោងចិត្រផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានីភ្នំពេញ

ក្រុមហ៊ុន Sumitronics

ជប៉ុន (Japan)

2018

អេឡិចត្រូនិច

ក្រុមហ៊ុន Denso

ជប៉ុន (Japan)

2018

គ្រឿងបន្លាស់

ក្រុមហ៊ុនសាជីវកម្ម (Toyota Tsusho Corporation)

ជប៉ុន (Japan)

2018

គ្រឿងបន្លាស់ ទីផ្សារនិងការអភិវឌ្ឍធុរកិច្ចបន្ថែមទៀត

ក្រុមហ៊ុន Kampot Cement

ថៃ (Thailand)

2018

សាងសង់រោងចក្រស៊ីម៉ង់ទីបី

ក្រុមហ៊ុន Zuelig Pharma

ហុងកុង (Hong Kong)

2018

ដៃគូជាមួយក្រុមហ៊ុន Fresenuius
ដើម្បីពង្រីកវិសាលភាព

ក្រុមហ៊ុនវេជ្ជសាស្រ្ត (Fresenuius Medical Care)

អាឡឺម៉ង់ (Germany)

2018

ដៃគូជាមួយក្រុមហ៊ុន Zuelig
ដើម្បីពង្រីកវិសាលភាពការងារ 

ក្រុមហ៊ុន DKSH Holding

ស្វីហ្សឺឡែន (Switzerland)

2018

ផលិតសម្ភារៈពេទ្យ Acquired Europe Continents

ក្រុមហ៊ុន Socfin

ឡាំហ្ស៊ីមបឺក (Luxembourg)

2018

រោងចក្រកែច្នៃកៅស៊ូ  

ក្រុមហ៊ុន Green Leader Holdings Group

ហុងកុង (Hong Kong)

2018

រោងចក្រកែច្នៃដំឡូងម៊ី  

ក្រុមហ៊ុន Conch International Holdings

ចិន (China)

2018

រោងចក្រស៊ីម៉ង់

ក្រុមហ៊ុន Walita Toys

ចិន (China)

2018

រោងចក្រសម្ភារៈក្មេងលេង

ក្រុមហ៊ុន Winsun

តៃវ៉ាន់ (Taiwan)

2018

បរិក្ខារសម្រាប់ដំណើរការផលិត Manufacturing facility

ក្រុមហ៊ុន Midori Techno Park Corporation

ជប៉ុន (Japan)

2018

រោងចក្រផលិតសម្ភារៈសម្រាប់អតិថិជនអេកូមេ
ត្រី Manufacturing space for eco-friendly clients

ក្រុមហ៊ុន BASF

អាឡឺម៉ង់ Germany

2019

ផលិតគីមី

ក្រុមហ៊ុន Minebea

ជប៉ុន (Japan)

2019

គ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិច

ក្រុមហ៊ុន Yamato Printing

ជប៉ុន (Japan)

2019

ផលិតផលប្រើប្រាស់ក្នុងការិយាល័យ

 

តារាង៥៖ ឧទាហរណ៍អំពីក្រុមហ៊ុនវិនិយោគបរទេសកំពុងវិនិយោគនៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា  

ក្រុមហ៊ុន 

ប្រទេសប្រភពដើម

នាំត្រូវបានបង្កើត 

ការព៌ណនាសកម្មភាព

ក្រុមហ៊ុន Bagsac Hong Kong Co Ltd

ហុងកុង  

2018

រោងចក្រកាបូបដាក់លុយ និងកាបូបយួរដៃ  

ក្រុមហ៊ុន Sansho Clothing Co, Ltd

ជប៉ុន

2018

រោងចក្រសំលៀកបំពាក់  

ក្រុមហ៊ុន JS Leather Collection Phnom Penh Co, Ltd

សាធារណៈរដ្ឋកូរ៉េ  

2018

រោងចក្រកាបូបយួរដៃនិងកាបូប Bagm handbag factory

ក្រុមហ៊ុន Seo Rim Co, Ltd

សាធារណៈរដ្ឋកូរ៉េ

2019

រោងចក្រអាយឺត អាវយឺតដៃវែង រ៉ូប
និងខោជើងវែង

ក្រុមហ៊ុន Qins Textile Co, Ltd

សាធារណៈរដ្ឋកូរ៉េ

2019

រោងចក្រអាវយឺត សំពត់ ខោជើងវែង

ក្រុមហ៊ុន De Xiang Garment Co, Ltd

ចិន

2019

រោងចក្រមួក ភួយ កាបូប មួកកាតិប
ក្រណាត់ជូត

ក្រុមហ៊ុនកាត់ដេរសំលៀកបំ
ពាក់ Eucloth International Garment Co, Ltd

ចិន

2019

រោងចក្រអាវយឺត

ក្រុមហ៊ុនកាត់ដេរសំលៀកបំ
ពាក់ Qingdao Roy Ne Garment Co, Ltd

ចិន

2019

រោងចក្រអាវយឺត ខោខ្លីក្នុង

ក្រុមហ៊ុនកាត់ដេរសំលៀកបំ
ពាក់ Fashiontex Apparel Co, Ltd

ចិន

2019

រោងចក្រអាវយឺត ខោជើងវែង

ក្រុមហ៊ុន GG Fashion Co, Ltd

សាំងហ្គាពួរ

2019

រោងចក្រអាវកាក់ ខោជើងវែង អាវយឺត

ក្រុមហ៊ុន Shenzhou International Group Holdings

ចិន

2019

Garment factory (to be completed in 2021)

 

តារាង៦៖ឧទាហរណ៍អំពីក្រុមហ៊ុនវិនិយោគបរទេសកំពុងវិនិយោគនៅក្នុងវិស័យសេវាកម្មនៅក្នុងប្រទេសកម្ពុជា  

ក្រុមហ៊ុន 

ប្រទេសប្រភពដើម  

ឆ្នាំបង្កើត 

ការពណ៌នា 

ក្រុមហ៊ុន Jacobs Douwe Egberts

ណេដឺឡែនដ៍  

2018

ធ្វើសកម្មភាពប្រតិបត្តិផ្នែកសេវាកម្មផ្គត់ផ្គង់
កាហ្វេ Oldtown White Coffee (ម៉ាឡេស៊ី)

ក្រុមហ៊ុន អ៊ីអន Aeon

ជប៉ុន

2018

ហាងទំនិញ

ក្រុមហ៊ុន Isuzu

ជប៉ុន

2018

ផ្នែកទីផ្សារលក់រថយន្តនិងចែកចាយ

ក្រុមហ៊ុន Furla

អ៊ីតាលី

2018

ហាងទំនិញទំនើបៗដៃគូជាមួយក្រុមហ៊ុនចិន China Duty Free Group

ក្រុមហ៊ុន Circle K

កាណាដា

2018

ក្រុមហ៊ុនលក់រាយ

ក្រុមហ៊ុន Decathlon Group

បារាំង

2018

លក់រាយសម្ភារៈកីឡា

ក្រុមហ៊ុន Tokyo Hotel Apartments & Spa

ជប៉ុន

2018

សណ្ឋាគារ

ក្រុមហ៊ុន TGG Takara Gaming Group

បារាំង

2018

ល្បែងស៊ីសង

ក្រុមហ៊ុន Dai-ichi Life Holdings

ជប៉ុន

2018

ធានារ៉ាប់រងជីវិត

ធនាគារ ABA Bank

កាណាដា

2018

ធនាគារ

ធនាគារ Shinhan Bank

សាធារណៈរដ្ឋកូរ៉េ

2018

ធនាគារ

ធនាគារ Taiwan Cooperative Bank

តៃវ៉ាន់

2018

ធនាគារ

ធនាគារ Industrial Bank of Korea

សាធារណៈរដ្ឋកូរ៉េ

2018

ធនាគារ

ក្រុមហ៊ុន Unionpay

ចិន

2018

ប្រព័ន្ធទូទាត់ចំណាយឌីជីថល

ក្រុមហ៊ុន Alipay

ចិន

2018

បច្ចេកវិទ្យា: សេវាកម្មធនាគារតាមទូរស័ព្ទ

ក្រុមហ៊ុន World Remit

ចក្រភពអង់គ្លេស

2019

បច្ចេកវិទ្យា: សេវាកម្មធនាគារតាមទូរស័ព្ទ

ក្រុមហ៊ុន Evergreen Marine Corporation

តៃវ៉ាន់

2019

ដឹកជញ្ជូននិងផ្គត់ផ្គង់ទំនិញ

ក្រុមហ៊ុន Nippon Express

ជប៉ុន

2019

ដឹកជញ្ជូននិងផ្គត់ផ្គង់ទំនិញ

ក្រុមហ៊ុន Oji Group

ជប៉ុន

2019

ក្រុមហ៊ុនវេចខ្ចប់

ក្រុមហ៊ុន Marko

អាឡឺម៉ង់

2019

ក្រុមហ៊ុនលក់ទំនិញរាយ(ផ្សារទំនើប)

 

តារាង៧៖ ប្រការផ្សេងៗមានចែងក្នុងសន្ធិសញ្ញាស្តីពីការវិនិយោគទ្វេរភាគីសម្រាប់កម្ពុជា  

 ប្រការ/ចំណុច

ការពណ៌នា/ឧទារហរណ៍  

ការទទួលបានសមធម៌និ
ងយុត្តិធម៌  

“ការវិនិយោគរបស់វិនិយោគិននៃភាគីកិច្ចសន្យាទាំងពីរគ្រប់ពេលវេលាត្រូវតែទទួលបានសមធម៌និងយុត្តិធម៌និងទទួលបានការការពារនិងសុវត្ថិភាពគ្រប់គ្រាន់នៅក្នុងដែនដីនៃភាគីកិច្ចសន្យាមួយទៀត” (ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ឥណ្ឌូណេស៊ី / Cambodia-Indonesia BIT)

គ្មានការរើសអើង

“ភាគីទាំងពីរត្រូវធានាការទទួលបាននូវលក្ខខណ្ឌសមធម៌និងយុត្តិធម៌ដូចគ្នាសម្រាប់ការធ្វើវិនិយោគរបស់វិនិយោគិនសម្រាប់ភាគីកិច្ចសន្យារបស់ខ្លួនហើយមិនត្រូវបង្កការរំខានដោយប្រើវិធានរើសអើងឬមិនសមរម្យណាមួយប៉ះពាល់ដំណើរការប្រតិបត្តិការ
ការគ្រប់គ្រង ការថែទាំ ការប្រើប្រាស់ ការអាស្រ័ផលឬការផ្ទេរសិទ្ធិដែលធ្វើឡើងដោយវិនិយោគិននោះទេ” (ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-
ម៉ាឡេស៊ី / Cambodia-Indonesia BIT)

ការការពារនិងសន្តិសុខ  

● “ការការពារនិងសន្តិសុខពេញលេញ” (ពាណិជ្ជកម្មទ្វេរភាគីរវាង កម្ពុជា ក្រូអាតេសាធារណៈរដ្ឋហ្សិច អាឡឺម៉ង់ ជប៉ុន កូរ៉េ ម៉ាឡេស៊ី ប៉ាគីស្តាន និងថៃ)

● “ការការពារនិងសន្តិសុខផ្នែកផ្លូវកាយពេញលេញ” (ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ណេដឺឡែនដ៍)

● “ការការពារនិងសន្តិសុខគ្រប់គ្រាន់” ឬ “ការការពារនិងសន្តិសុខផ្នែកផ្លូវកាយគ្រប់គ្រាន់” (ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ឥណ្ឌូណេស៊ី គូបាវៀតណាម និងហ្វីលីពីនិ)

អស្សាមិករណ៍

រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីកម្ពុជាទាំងអស់គឺសុទ្ធតែហាមប្រាមមិនឲ្យមានអស្សាមិករណ៍ ជាតូបនីយកម្ម និងវិធានផ្សេងៗ ទៀតដែលមានតម្លៃស្មើ
ដែលបង្កឡើងដោយរាជរដ្ឋាភិបាលនោះទេ (១)ដើម្បីបម្រើគោលបំណងជាសាធារណៈ (២) ត្រូវឋិតក្រោមដំណើរការច្បាប់ត្រឹមត្រូវនិងអនុលោមតាមនីតិវិធីផ្លូវច្បាប់ក្នុងស្រុក (៣) ពុំមានការរើសអើង និង (៤) មានការសងសំណងសមស្រប។

ជារដ្ឋដែលមានអំណោ
យផលខ្លាំងបំផុតសម្រា
ប់បរិយាកាសវិនិយោគដែ
លមានលក្ខខណ្ឌស្មើភា
ពគ្នា

មិនត្រូវចាត់ទុករដ្ឋភាគីកិច្ចសន្យាផ្សេងទៀតដោយគិតថាមានផលប្រយោជន៍តិចឬច្រើន ជាងឬការអនុគ្រោះបែបលំអៀងទៅលើពលរដ្ឋនៃជាតិសាសន៍ទីបីឡើយ។

ការចាត់ទុកឬទទួលបាន
លក្ខខណ្ឌដូចគ្នាទៅនឹងជាតិសាសន៍របស់ប្រទេសខ្លួនខ្លួនដែរក្នុងការធ្វើវិនិ
យោគ

ប្រការនេះកំណត់កាតព្វកិច្ចសម្រាប់ភាគីទាំងឡាយឲ្យមានការចាត់ទុកឬផ្តល់លក្ខខណ្ឌ
ស្មើគ្នាដោយគ្មានការលំអៀងទៅលើទាំងវិនិយោគិនក្នុងស្រុកនិងវិនិយគិនបរទេស។

 

តារា៨៖ កិច្ចព្រមព្រៀងដែលត្រូវបានជ្រើសរើសចេញពីសេចក្តីប្រកាសរួមឆ្នាំ២០១៨រវាងកម្ពុជានិង PRC  

ភាគីចិននឹង៖  

ភាគីទាំងពីរនឹង៖  

● រៀបចំសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មនិងព
ង្រីកការនាំចូលពីកម្ពុជា

● ស្វាគមន៍ឬទទួលយកផលិតផលកសិកម្មកម្ពុជា
ឲ្យបានកាន់ច្រើនថែមទៀតដែលបានបំពេញតា
មលក្ខខណ្ឌនិងស្តង់ដារច័តាឡីស័កនិងការត្រួតពិនិត្យពីចិននិងបានឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់

●  បន្តជួយកម្ពុជាក្នុងការងារអភិវឌ្ឍលើវិស័យដឹក
ជញ្ជូន ការអភិរក្សទឹកប្រើ ប្រាស់សកម្មភាពដោះមីន ការអប់រំនិងសេវាវេជ្ជសាស្រ្ត

● បន្តផ្តល់អាហារូបករណ៍និងវគ្គបណ្តុះបណ្តាលប
ច្ចេកទេសថែមទៀត

● បន្តផ្តល់ជំនួយដើម្បីអភិរក្សនិងជួសជុលឡើងវិញនូវបេតិកភណ្ឌប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារនិងរម្យនីយដ្ឋានវប្បធម៌ផ្សេងៗនៅក្នុងប្រទេសកម្ពុជា   

● ជម្រុញការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តី
ពីការពង្រឹងកិច្ចសហការហេដ្ឋារចនាសម្ព័ន្ធ

● គាំទ្រដល់ក្រុមហ៊ុនទាំងឡាយដែលមានលទ្ធភា
ពនិងការជឿទុកចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហ
ការលើវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ
កសិកម្ម ធនធានទឹកនិងថាមពលទូរគមនាគមន៍ ឧស្សាហកម្ម និងទេសចរណ៍

● គាំទ្រឲ្យបានសកម្មទៅលើភាពជាដៃគូ មិត្តភាព
សមាគម ស្ថាប័នអង្គភាពស្ថាប័នសិក្សាស្រាវជ្រាវ
ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាល
ដើម្បីឲ្យស្ថាប័នឬពួកគេដើរតួនាទីសំខាន់ក្នុងកា
រលើកកម្ពស់ការទំនាក់ទំនងនិងការផ្លាស់ប្តូរគ្នារ
វាងប្រជាជននិងប្រជាជន

● ជម្រុញកិច្ចសហការផ្នែកកសិកម្ម

● លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសំណង់សម្រាប់
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសហីនុនិងគម្រោងផ្សេងៗដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប

 

តារាង៩៖ ប្រភេទជំនួយហិរញ្ញវត្ថុចិនសម្រាប់ការងារអភិវឌ្ឍ  

ប្រភេទជំនួយ  

ការព៌ណនា  

ជំនួយមូលនិធិ ឬ “អំណោយ”  

ភាគច្រើនប្រើដើម្បីជួយដល់រដ្ឋាភិបាលរដ្ឋទទួលជំនួយដើម្បីសាងសង់គម្រោង
ផ្នែកសុខុមាលភាពសង្គមដូចជាមន្ទីរពេទ្យ សាលារៀន និងទីលំនៅ។
ជំនួយនេះក៏ត្រូវបានប្រើដើម្បីផ្តល់ ជាទំនិញនិងសម្ភារៈផ្សេងៗរួមទាំងជំនួយ
មនុស្សធម៌ ដើម្បីជួយសម្រាលគ្រោះធម្មជាតិបន្ទាន់និងដើម្បីជួយបណ្តុះបណ្តាលដល់បុគ្គលិកបម្រើការងារផងដែរ។

ជំនួយកម្ចីមិនយកការប្រាក់  

ជាទូទៅផ្តល់ជូននៅពេលដែលប្រទេសទទួលជំនួយមានបំណងចង់សាងសង់គម្រោងដែលធ្វើហើយអាចប្រើប្រាស់បានភ្លាមៗ។
ប្រភេទជំនួយកម្ចីបែបនេះគឺនៅពេលប្រទេសចិនផ្តល់ការអនុគ្រោះ
ឬយោគយល់បំណុល។ ក៏ប៉ុន្តែប្រភេទកម្ចីមិនយកការប្រាក់ទាំងនេះក៏អាចត្រូវបានផ្តល់សម្រាប់គម្រោងប្រភេទផ្សេងៗទៀតផងដែរ។ 

ជំនួយកម្ចីបែបសម្បទាន  

ជំនួយកម្ចីសម្បទានមានអត្រាការប្រាក់ដែរក៏ប៉ុន្តែយកអត្រាការប្រាក់ទាបប៉ុណ្ណោះ។ ជាទូទៅជំនួយកម្ចីបែបនេះមានរយៈពេលអនុគ្រោះយ៉ាងហោចណាស់ពីរឆ្នាំប៉ុ ណ្ណោះ ហើយការសងវិញ អាចមានរយៈពេលលើស១០ឆ្នាំឬរហូតដល់២០ឆ្នាំ។ ជំនួយកម្ចីប្រភេទទាំងនេះទំនងជាផ្តល់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗហើយត្រូវបានផ្តល់ដោយផ្ទាល់ដោយធនារគារនាំចូលនិងនាំចេញនៃប្រទេសចិ Export–Import Bank of China (EximBank).

មូលនិធិជំនួយកិច្ចសហ
ការសម្រាប់តំបន់ភាគខាងត្បូងនិ
ងខាងត្បូង  

មូលនិធិជំនួយបង្កើតឡើងដោយចិនដើម្បីជួយដល់កិច្ចសហ
ការបច្ចេកទេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់ភាគខាងត្បូងជា
សកល។122

 

តារាងទី១០៖ គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម(ឆ្នាំ២០១៥-២០២៥)123

ការលើកទឹកចិត្ត 

វិស័យអាទិភាព 

1)    ដើម្បីលើកកម្ពស់ផលប៉ះពាល់ដោយ
ប្រយោលដោយសារកក្តាភូមិសាស្រ្តនយោបាយឲ្យមា
នអំណោយផលល្អដោយការតភ្ជាប់សេដ្ឋកិច្ចកម្ពុ
ជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងក្របខ
ណ្ឌសេដ្ឋកិច្ចសេរីថ្នាក់តំបន់;

2)    សក្តានុពលនៃវិស័យឧស្សាហកម្មក្នុងការពន្លឿន
ការលូតលាស់និងការបង្កើតការងារថ្មីៗនៅក្នុងសេ
ដ្ឋកិច្ចបើកចំហ;

3)    តួនាទីរបស់វិស័យឧស្សាហកម្មជាឧបករណ៍គោល
នយោបាយដើម្បីជម្រុញការអនុវត្តវិស័យសេដ្ឋកិច្ច
ស្នូល (ពោលគឺ វិស័យសេវាកម្មនិងកសិកម្ម);

4)    ដើម្បីបង្កើតកំណែទម្រង់ផ្នែកអភិបាលកិច្ចនិងរច
នាសម្ព័ន្ធនៃស្ថាប័នសេដ្ឋកិច្ចជាតិសំខាន់ៗ
ដែលនឹងជម្រុញផលិត ភាពផ្នែកសេដ្ឋកិច្ច
និងជួយបញ្ជៀសកុំឲ្យធ្លាក់ចូលទៅក្នុង”ស្ថានភាព
ឬអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលជាមធ្យមកម្រិតទាប”

 

1)    ឧស្សាហកម្មថ្មីៗដែលមានលទ្ធភាពបំបែកខ្លួ
នចូលក្នុងទីផ្សារថ្មីៗដែលមានផលិតផលប
ន្ថែមមានតម្លៃខ្ពស់;

2)    សហគ្រាស្គខ្នាតតូចនិងមធ្យមនៅក្នុងគ្រប់វិ
ស័យ;

3)    ផលិតកម្មកសិឧស្សាហកម្ម;

4)    ឧស្សាហកម្មដែលគាំទ្រដល់វិស័យ កិសកម្ម
ទេសចរណ៍ និងវាយនភណ្ឌ
និងសង្វាក់ផលិតកម្មក្នុងតំបន់;

5)    ឧស្សាហកម្មទាំងឡាយដែលបម្រើ
ខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ដែល
មានសារៈសំខាន់ផ្នែកយុទ្ធសាស្រ្តសម្រាប់អ
នាគតរួមទាំងបច្ចេកវិទ្យា
ពត៌មាននិងទូរគមនាគមន៍
(ICT)និងថាមពល។.

References