Aid and development
Development policy and administration
ក្តាជម្រុញផ្សេងៗសម្រាប់ការធ្វើវិនិយោគបរទេសក្នុងប្រទេសកម្ពុជា
សេចក្តីផ្តើម ជាងមួយទស្សវត្សរ៍មុន ប្រទេសកម្ពុជាបានកត់ត្រាអត្រាលូតលាស់ពិតប្រាកដជាមធ្យមចំនួន1 ៧.៧%។2 ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥3 ប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងសាកលលោក។ ការវិនិយោគផ្ទាល់ពីបរទេស(FDI)4 គឺជាកក្តារួមចំណែកមួយដ៏សំខាន់សម្រាប់ភាពរីកចម្រើននេះ។5 ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយសារតែវិបត្តិនៃការរាតត្បាតជម្ងឺកូវីដ។6 តែទោះយ៉ាងណា អ្នកវិភាគបានប៉ាន់ប្រមាណថានឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវិញនៅឆ្នាំ២០២១។7 សំណង់អាគារនៅក្នុងខេត្តព្រះសីហនុ។ ថតរូបដោយ Sim Kimhort តាមរយៈ Unsplash. ១- កក្តាកំណត់នយោបាយភូមិសាស្រ្តនិងវិស័យពាក់ព័ន្ធផ្សេងៗ កក្តាកំណត់នយោបាយភូមិសាស្រ្ត ប្រទេសកម្ពុជាជាប្រទេសស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ទន្លេមេគង្គ ដែលបង្កឲ្យមានជម្លោះផលប្រយោជន៍ពាក់ព័ន្ធនឹងធនធានជលផល។ តួអង្គសំខាន់ៗដែលដើរតួនៅក្នុងតំបន់រួមមាន ប្រទេសវៀតណាម ថៃ ចិន និងសហរដ្ឋអាមេរិក។ យោងតាមធនាគារជាតិកម្ពុជា នៅឆ្នាំ២០១៩ ៤២%នៃវិនិយោគផ្ទាល់ពីបរទេស គឺចេញប្រភពមកពីប្រទេសចិន បន្ទាប់មកប្រទេសកូរ៉េខាងត្បូង (១១%) ប្រទេសវៀតណាម (៧%) ប្រទេសជប៉ុននិងសាំងហ្គាពួរ (៦%ម្នាក់) ដូចបង្ហាញជូននៅក្នុងរូបក្រាហ្វិចទី១។8 ចំនួនវិនិយោគផ្ទាល់ពីបរទេស ដែលត្រូវបានឯកភាពជារឿយៗបង្ហាញតួរលេខខុសប្លែកគ្នាទៅតាមផ្នែកខ្លះៗ (សូមើលរូបក្រាហ្វិចទី២) ដោយសារតែការវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានឯកភាពក៏មានរួមបញ្ចូលគម្រោងទាំងឡាយដែលអាចនិយាយបានថាមិនទាន់បា នចេញជាលទ្ធផលពេញលេញ។ សូមមើលនៅក្នុងតារាង១និង២នៅក្នុងឧបសម្ព័ន្ធ១ ដែលបង្ហាញអំពីទំហំថវិកាវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ដែលមានភាពខុសប្លែកគ្នាពីចន្លោះ៣.៥កោដដុល្លារទៅ៣.៧កោដលានដុល្លារអាមេរិក។9 ក្រាហ្វិចទី១៖ ភាគរយនៃលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ទៅតាមប្រទេស(ឆ្នាំ២០១៩) ក្រាហ្វិចទី២៖ វិនិយោគផ្ទាល់ពីបរទេសដែលទទួលបានការឯកភាពតាមប្រទេស(ឆ្នាំ១៩៩៤-២០១៩) ប្រទេសចិនគឺជាប្រទេសវិនិយោគបរទេសដ៏ធំបំផុតជាងគេសម្រាប់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣10 មកម្លេះ និងជាដៃគូសម្ព័ន្ធនយោបាយជាមួយគ្នាដ៏សំខាន់ផងដែរ។ ចាប់តាំងពីមានការចាប់ផ្តើមទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្នរវាងចិននិងកម្ពុជាក្នុងឆ្នាំ២០០៦11 មក វាបានក្លាយជា”ភាពជាដៃគូសហការគ្នាជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ” ដែលត្រូវបានគាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលជាផ្នែកមួយនៃគម្រោងគំនិតផ្តួចផ្តើមផ្លូវថ្នល់និងខ្សែក្រវាត់ ...
Drivers of Foreign Investment in Cambodia
Introduction Over the past decade, Cambodia has recorded an average real growth rate1 of 7.7%.2 Reaching lower middle-income status in 2015,3 Cambodia’s economy remains one of the fastest-growing economies globally. Foreign direct investment (“FDI”)4 is a key contributor to this.5 FDI declined in 2020 and 2021 ...